ាំនៀង ថៀ យំសលេថ : ាំចេតិនៀ ៣ ចម្រៀងឤត្ម័នខ្ញុំ ក័ណ្ឌ - ៣ ខ្ញុំឮគេព្រោកគ្នា ជជែកគ្នាពីភពដើមនិងទីអវសាន, តែខ្ញុំនៅស្ងៀម មិនជជែកពីភពដើមឬទីអវសានទេ ។ វាគ្មានការចាប់ផ្ដើមពីកាលណាជាជាងពេលឥឡូវនេះទេ ។ ក៏វាគ្មានយុវវ័យឬវ័យពីកាលណាជាជាងបច្ចុប្ប័ន្នដែរ, ហើយក៏វាគ្មានសុក្រិតភាពជាជាងបច្ចុប្ប័ន្នឡើយ ឬក៏វាគ្មានឋានសួគ៌ឬឋាននរកជាជាងបច្ចុប្ប័ន្នដែរ ។ ប្រឹង ហើយ ប្រឹង ហើយ ប្រឹង ជម្រុញបង្កើតលោកជានិច្ច ។ ក្នុងទីងងិត ក៏ដូចទីភ្លឺ ទៅមុខដូចគ្នា, សារធាតុនិងកំណើនចេះតែមាន, កាមគុណមានជានិច្ច ។ អត្ដសញ្ញាណកម្មចាក់ចូលគ្នាជានិច្ច, ភាពខុសគ្នាក៏មានជានិច្ច, បង្កបង្កើតជីវិត តៗជានិច្ច ។ នឹងបរិយាយឲ្យល្អិតល្អន់ក៏ឥតប្រយោជន៍ ពហុសូត្រនិងអនក្ខរជនសោយ ទុក្ខវេទនាដូចគ្នា ។ ប្រាកដភាពក៏ដូចមហាប្រាកដភាព ក្របទ្វារភ្ផាប់គ្នាម៉ឹងនឹងធ្នឹម បង្កង់ដៃរណែង ជាប់គ្នាទាំងអស់, ម៉ឹងរឹងមាំដូចសេះ ប្រេមវន្ដ ក្រអឺត ជាអគ្គិសនី ខ្ញុំនិងឤថ៌កំបាំងនេះនៅទីនេះយើងឈរជ្រងោ ។ បរិសុទ្ធថ្លាគឺវិញាណខ្ញុំ ហើយអស់ទាំងមិនមែនវិញាណខ្ញុំក៏បរិសុទ្ធថ្លាដែរ ។ អត់មួយអត់ទាំងពីរ ហើយផ្លូវងងិតបញ្ផាក់ដោយពន្លឺ ល្គឹកណាតែផ្លូវងងិតផ្ដល់នូវភស្ដុតាងដែរ ។ បង្ហាញភាពយ៉ាងប្រសើរហើយបំបែកចេញពីសម័យឤក្រក់នាំឲ្យមួម៉ៅ, ដោយយល់ថាភាពសុក្រិតនិងភាពហ្នឹងហ្ន៏នៃវត្ថុនានានៅពេលគេព្រោកគ្នា ខ្ញុំនៅស្ងៀម, ហើយខ្ញុំទៅចុះមុជទឹកផ្អៀងផ្អងមើលរូបកាយខ្ញុំ ។ ខ្ញុំស្វាគមរាល់សរីរាង្គនិងអវ:យវ:របស់ខ្ញុំ និងរបស់មនុស្សណារាក់ទាក់នឹងភាពស្អាត, ពុំមានមួយ “អ៊ីន្ឈ (និចហ)” ណាឬចំណែកមួយ “អីន្ឈ” ណាអប្រិយឡើយហើយក៏ គ្មានមួយណាមិនជិតស្និតជាងមួយណាដែរ ។ ខ្ញុំពេញចិត្ដមែនទែន--- ខ្ញុំឃើញ, របាំរាំ, សើច, ច្រៀង; បីដូចព្រះមកប្រទានស្នេហ៍ដេកក្បែរខ្ញុំអស់មួយយប់ហើយចាកចរលបៗ ទៅពេលព្រឹកស្រាងៗ, បន្សល់ទុកឲ្យខ្ញុំនូវកន្សែង សៗ មួយកញ្ផោិសីំរាប់លំអផ្ទះដោយភាពសម្បូណ៌; តើឲ្យខ្ញផ្មុំក្អាការទទួលនិងការយល់ដឹងហើយស្រែកប្រាប់ចក្ខុខ្ញុំឬ, ថា គេបត់ចេញពីការសំឡឹងមិនដាក់ភ្នែកពីក្រោយហើយចុះទៅថ្នល់, ហើយចាប់ពីសូន្យហើយចង្អុលទៅមួយសេនឲ្យខ្ញុំ, ពិតជាតម្លៃមួយ ពិតជាតម្លៃពីរ, ហើយអ្វីទៀតនៅខាងមុខ?