ាំនៀង ថៀ យំសលេថ : ាំចេតិនៀ- ៤
*តេយផេ នៀ ០១/២២/១៤
ចម្រៀងឤត្ម័នខ្ញុំ

ក័ណ្ឌ-៤  
អ្នកដំណើរ និង អ្នកសួរ រោមខ្ញុំអូ^ ។
មនុស្សខ្ញុំជួប, ឥទ្ធិពលលើជីវិតខ្ញុំពីក្នេង ឬពីសង្កាត់និងក្រុងខ្ញុំបានរស់នៅ, ឬប្រជាជាតិ
ថ្ងៃក្រោយបំផុត, ការរកឃើញ, របស់ប្រឌិតឡើងទាំងឡាយ, សង្គមនានា, អ្នកនិពន្ធចាស់ថ្មី,
ឤហារខ្ញុំ, សំលៀកបំពាក់, សហការី, រូបរាង, ពាក្យសរសើ, គុណឤស្រ័យ,
ភាពពិតប្រាកដឬភាពកន្ដីយគិតក្នុងចិត្ដនៃបុរសខ្លះឬស្ដ្រីខ្លះដែលខ្ញុំស្រឡាញ់,
ជម្ងឺព្យាធិដល់ញាតិសន្ដានណាម្នាក់ឬបងម្អូនខ្ញុំ, ឬអកុសលកម្ម ឬខាតបង់ ឬខ្វះលុយកាក់
                        ឬរាសីឡើង រាសីចុះ ឬ
សមរភូមិ៍ទាំងឡាយ, អំពើឃោឃៅនៃសង្គ្រាមសម្លាប់ជាតិឯង, ធាតុញ័រញាក់ពីដំណឹងប្ដេសផ្ដាស,
                            ព្រិត្ដិការណ៍ចលាចល,
ឤរម្មណ៍ទាំងនេះដិតជាប់នឹងខ្ញុំរាល់ទិវារាត្រី ហើយរលត់ទៅវិញទៀត,
តែមិនមែនឤរម្មណ៍ ឤត្ម័នរបស់ខ្ញុំឡើយ ។

ដោយឡែកពីការប្រទាញប្រទង់ ខ្ញុំនៅតែខ្ញុំ,
នៅតែរីករាយ, ឥតកង្វល់, នៅតែឤណិតឤសូរ, ចំណាយពេលលេងឯកឯង,
ឈ្ងោក, ឈរឆ្កឹង, ឬឤេបដៃម្ខាងធ្មឹង,
កៀក “ក” មើលបែបឆ្ងល់ថានឹងមានស្អីទៀត,
ទាំងល្បែងក្នុង ល្បែងក្រៅហើយទស្សនា, ងឿងឆ្លល់នឹងវា ។

មើលអតីតកាល ខ្ញុំនឹកឃើញកាលណោះ ខ្ញុំហូរញើសពេលអ័ព្ទចុះនិងភាសាវិទូ
                        ហើយនឹងអ្នកប្រជែង,
ខ្ញុំគ្មានមើលងាយ ឬ ជជែកទេ, ខ្ញុំកត់ចំណាំហើយចាំមើល ។

នែដ ថៀ សចេតិនៀ ៤, ាំនៀង ថៀ យំសលេថ