ាំនៀង ថៀ យំសលេថ : ាំចេតិនៀ ៥ ចង្រៀងឤត្ម័នខ្ញុំ ក័ណ្ឌ - ៥ យើងមានជំនឿលើឯងហើយ ឤត្ម័នខ្ញុំអើយ, ឯកាយយើងក៏មិនត្រូវបន្ថោកនឹងឯងដែរ, ហើយឯងក៏មិនត្រូវឲ្យគេបន្ថោកនឹងគេផងដែរ ។ នាំគ្នាសំរាកនិងឹយើងលើស្មៅហ្នឹងហើយ បន្ធូរក្រឡើតទៅ, មិនមែនត្រង់ពាក្យ, ឬក៏ភ្លេង ឬចុងចួនទេដែលយើងចង់បាននោះ, ហើយក៏មិនមែនទម្លាប់ឬក៏អ្វីជាប្រសើរអស្ចារ្យក៏ទេដែរ, យើងចូលចិត្ដតែវច្ចន:ក្រអួនរណ្ដំ, រងំចេញពី “វ៉ាល់វិដ” ឯងប៉ុណ្ណោះ ។ យើងនឹកឃើញម្ដងនោះ កាលយើងសំរាកពេលព្រឹកត្រចះនៃរដូវក្ដៅ, នឹកឃើញឯងប្រាសក្បាលកើយភ្លៅយើង ហើយប្រែងាកយ៉ាងស្បេតមកលើខ្លួនយើង, ហើយដោះឡេវឤវបញ្ចោញដើមទ្រូង ហើយបញ្ចូលអណ្ដាតទៅក្នុងក្រអៅបេះដូងយើង ហើយលូកដៃស្ទាបពុកចង្កាយើង ហើយលូកទល់ឯងចាប់ជើងយើងជាប់ ។ រំពេចនោះ សុខ: និង ធម្មារម្មណ៍លើសសច្ច:ធម៌លោកីយ៍ ហើយខ្ញុំស្គាល់ព្រះហស្ថរបស់ព្រះតាមកំណត់នៃដៃខ្ញុំ ហើយខ្ញុំដឹងថា ភូត ព្រះជាព្រះរាមរបស់ខ្ញុំ, ហើយបុរសទាំងឡាយបានកើតមកសុទ្ធជាបងប្អូនប្រុសខ្ញុំ ហើយស្រីទាំងឡាយក៏សុទ្ធ ជាបងប្អូនស្រីនិងជាស្នេហ៍ខ្ញុំដែរ, ហើយថាមេទ្រនុងបាតនាវានៃមាបនកម្មគឺសេចក្ដីសេចក្ដីស្នេហា, ហើយស្លឹករុក្ខជាតិស្រស់បំព្រងលើចុង ក៏ដូចជាស្លឹកស្លោកតាមវាលទាំងឡាយ រាប់មិនអស់ដែរ, ហើយស្រមោចពណ៌ត្នោតទាំងឡាយរស់តាមក្រហែងតូចៗក្រោមដើមឈើ ហើយស្លែដុះជាដុំក្រម៉តាមរបងឈើក្រវិកក្រវក់, គំនរថ្ម, រុក្ខជាតិអែលឌ័រ, ដើម មូល្លិន និង ដើមផូកវីដ ។ នែដ ថៀ ាំចេតិនៀ ៥, ាំនៀង ថៀ យំសលេថ (២៦/០១/២០១៤)