ាំនៀង ថៀ យំសលេថ : ាំចេតិនៀ ៦
ចម្រៀងឤត្ម័នខ្ញុំ

ក័ណ្ឌ - ៦
កុមារបាននិយាយថា ស្អីទៅហ្ន៏ស្មៅ? ក្ដាប់មួយច្បាមដៃឲ្យខ្ញុំមើល;
ធ្វើម្ដេចឲ្យខ្ញុំឆ្លើយនឹងកុមារកើត? បើខ្ញុំមិនទាំងស្គាល់ថាស្អីទៅស្មៅលើសពីកុមារផងនោះ ។

ប្រហែលជាទង់ព្រលឹងខ្ញុំហើយ តាមខ្ញុំស្មាន ត្បាញពីពណ៌បៃតងរស់រវើកជាទីសង្ឃឹម ។

ឬប្រហែលជាកន្សែងរបស់ព្រះជាម្ចាស់,
ជាអំណោយមានក្លិនក្រអូបនិងជាអនុស្សាវរីយ៍ជម្រុះទុកដោយចេតនា
មានចាក់ឈ្មោះម្ចាស់កន្សែងតាមជ្រុងដែលយើងឤចឃើញហើយសំគាល់ ហើយ
                    ស្ដែងជារបស់នរណាគេអេះ?

ឬប្រហែលស្មៅនេះឯង ជាកុមារនោះ ជាជនតាពីសារពើរុក្ខជាតិទាំងឡាយ ។

ឬប្រហែលជាឯកសញ្ញាសំគាល់វត្ថុ,
ហើយមានន័យថា ដុះចេញដូចគ្នា ទោះតំបន់ទូលាយក៏ដូចជាតំបន់ចង្អៀត,
ធាត់ធំឡើងក្នុងចំណោមពូជខ្មៅ ក៏ដូចជាពូជ ស ពូជបារាំងកាណាដា-តឹកកាហូ-
        -តំណាងរាស្ដ្រ ខ្ញុំទុកស្មើគ្នាទាំងអស់- ខ្ញុំស្វាគមស្មើគ្នា ។

ហើយឥឡូវបើតាមខ្ញុំស្មាន ជាសក់ពុំដែលកាត់យ៉ាងស្អាតដុះតាមផ្នូរ ។

ខ្ញុំនឹងលើកអ្នកទុកដាក់ដោយថ្នាក់ថ្នមក្នុងចិត្ដ ណាស្មៅអង្កាញ់ៗណា
ប្រហែលស្មៅឯងដុះចេញពីដើមទ្រូងយុវជនហើយមើលទៅ,
ប្រហែលបើខ្ញុំស្ដាល់គេទាំងនោះ ខ្ញុំពិតជាស្រឡាញ់គេហើយ,
ប្រហែលស្មៅឯងសោតដុះចេញពីមនុស្សចាស់ៗ ឬពីកូនចៅទើបបេះចេញពីភ្លៅម្ដាយគេទៅ,
ហើយទីនេះស្មៅទៅជាភ្លៅសំរាប់អ្នកម្ដាយវិញ ។
ស្មៅនេះខ្ចីឲ្យល្ហក់ នឹងថាដុះពីម្ដាយសក់ស្កូវជរានោះក៏ទេ,
ខៀវជាងពុកចង្កាអត់ពណ៌របស់មនុស្សចាស់ទៅទៀត,
ខៀវក្រមៅចេញពីក្រអូមមាត់ក្រហមព្រឿងៗ ។

ឱហ្ន៏ ខ្ញុំយល់ឃើញថាមានអណ្ដាតជាច្រើនគ្រលាស់មែនតើ,
ហើយខ្ញុំយល់ឃើញថាភាសាទាំងនោះមិនមែនចេះតែចេញពីក្រអូម
មាត់ដោយអត់ន័យនោះទេ ។

ខ្ញុំបន់ឲ្យខ្ញុំឤចបកស្រាយឤថ៌កំបាំខ្មោចយុវជននិងយុវនារី,
និងឤថ៌កំបាំងខ្មោចមនុស្សចាស់ និងអ្នកម្ដាយព្រមទាំងជនតាទើបបេះ
ចេញពីភ្លៅម្ដាយគេ ។

តើលោកស្មានមើលថាយុវជននិងមនុស្សចាស់ក្លាយទៅជាអ្វី?
ហើយលោកស្មានថាអ្នកម្ដាយនិងកូនចៅក្លាយទៅជាអ្វីដែរ?

គេទាំងអស់នៅរស់ហើយសុខសប្បាយនៅទីណាមិនដឹង,
ពន្លកតូចៗនោះចង្ហាញឲ្យឃើញថាពិតជាគ្មានស្លាប់មែន,
ហើយបើសិនជាមានមរណ:កាលមែននោះ វាជាតំណជីវិត, ហើយមិនទាំងរង់ចាំ
                    ទីអវសាន បញ្ចប់ជីវិតឡេយិ,
ហើយឈប់លែងកើតទៀតនោះ ។

អ្វីៗទៅមុខជានិច្ចហើយរីកដុះដាល គ្មានអ្វីបាត់ទេ,
ហើយចូលមរណ:ភាព ជារឿងផ្សេងពីអ្វីដែលគេស្មាន ហើយសំណាងជាងអ្វីទៅទៀត ។

នែដ ថៀ សចេតិនៀ ៦, ាំនៀង ថៀ យំសលេថ (២៦/០១/២០១៤)