ាំចេតិនៀ ៨ ាំនៀង ថៀ យំសលេថ ចម្រៀងឤត្ម័ន ក័ណ្ឌ - ៨ កូនតូចមួយដេកក្នុងអង្រឹង, ខ្ញុំបើកស្បៃមុងហើយមើលយ៉ាងយូរ ហើយខ្ញុំបោសរុយចេញថ្នមៗនឹងដៃខ្ញុំ ។ មាណពនិងនារីឡើងភក្ដ្រក្រហមឡើងទួលព្រៃស^បុទ្រុប, ខ្ញុំលបមើលគេពីលើទួល ។ ខ្មោចអត្ដឃាដទ្រាលស្រប៉ាបក្នុងបន្ទប់ដោយឈាម, ខ្ញុំឃើញច្បាស់នូវសពមានសក់ឡ្រូសដោយឈាម ខ្ញុំថែមទាំងឃើញកាំភ្លើង ធ្លាក់ត្រង់ណាទៀតផង ។ សម្លេងតាមផ្លូវ សូរសំបកកង់រទេះ សូរស្បែកជើង, សម្លេងអ្នកដើរកំសាន្ដនិយាយគ្នា, ស្នូររទេះឈ្នួលបរ អ្នកសួរដោយមេដៃ, សូរសេះលុនលើថ្មបាយក្រៀម, គាវបរលើទឹកកក, ស្នូរគាវទង្គិក, សម្រែកកំប្លែង, ស្នូរគេគ្រវែងដុំទឹកកក, ស្នូរគគ្រឹកគគ្រេងនៃសម្លេងយល់ព្រម, សូរសម្លេងប្រឆាំងនៃបាតុករ, សូរខ្យល់បក់ក្រណាត់គ្របប្រង់កាពេលគេសែងអ្នកជម្ងឺទៅពេទ្យ, សូរសត្រូវជួបជុំគ្នា, ជជែកទាស់ទែងជេរខខិតគ្នា, សូរដាល់គ្នា, ស្នូរអ្នកដួល, ហ្វូងមនុស្សកញ្ច្រៀវ, នគរបាលពាក់ផ្លាកផ្កាយញែកហ្វូងរុលចូលទៅកណ្ដាលលានប្រយុទ្ធ, ថ្មខាំងសម្លេងរួចផាត់ត្រឡប់ជាបរិមា, នោះសម្លេងមនុស្សធាត់ៗ ឬអត់ឤហារជិតដាច់ពោះ ថ្ងូរពេលដួលដោយខ្យល់ គ ឬឆ្កួតជ្រូក, នោះគឺសម្លេងស្រីស្រែកយំពេលគេដឹកយ៉ាងរួសរាន់ទៅផ្ទះឲ្យឆ្លងសំរាលកូន, នោះគឺសម្លេងសុន្ទរកថាកំពុងព្រិត្ដនិងកន្លងហើយ នៅតែខ្ទ័រនៅទីនេះជានិច្ច, នោះគឺសម្លេង ថ្ងូរទប់ក្នុងទ្រូងដោយសុជីវធម៌, ក៏មានការចាប់ឧក្រិដ្ឋជន, ការមើលងាយ, ពាក្យសន្យានិងសាហាយស្មន់, យល់ព្រម, មិនយល់ព្រមដោយបូញមាត់, ខ្ញុំមើលគេទាំងអស់ ឬការសម្ញែង ឬ សម្លេងខ្ទ័ររបស់គេ ខ្ញុំមំកហើយខ្ញុំចេញទៅ ។ នែដ