ចម្រៀងឤត្ម័នខ្ញុំ ក័ណ្ឌ - ១ ឤត្មាខ្ញុំធ្វើពិធីសម្ដែងសេចក្ដីអបអរឤត្ម័នខ្ញុំ, ហើយច្រៀងពីខ្លួនឯង, ហើយអ្វីឤត្មាខ្ញុំសន្មត់ ខ្លួនអស់លោកក៏ត្រូវសន្មត់ ព្រោះគ្រប់កោសិការបស់ឤត្មាខ្ញុំក៏ជាកោសិកាបេស់អស់លោកដែរ ។ ឤត្មាខ្ញុំត្រែតត្រតចំណាយពេល ហើយអញ្ផើញព្រលឹងខ្ញុំ, ឤត្មាខ្ញុំបន្ទេរហើយចំណាយពេលតាមសំរួលទស្សនាទងស្មៅរដូវប្រាំង ។ អណ្ដាតខ្ញុំ រាល់កោសិកានៃឈាមខ្ញុំ កើតពីដីនេះ ខ្យល់នេះ, កើតទីនេះពីម៉ែ-ឪកើតទីនេះ ដែលកើតពីឪពុកម្ដាយកើតទីនេះដែរ ហើយដែលកើតពីមាតាបិតាដូចគ្នា, ឤត្មាខ្ញុំមានឤយុសាមសិបប្រាំពីរឆ្នាំ តែសុខភាពនៅល្អដដែល សង្ឃឹមដល់ស្លាប់ ។ គោលជំនឿ និង សាលាគំនិតបានសាបរលាបហើយ, តែនៅកប់ក្នុងអន្លង់កាល ប៉ុន្ដែមិនសាប់សូន្យសោះទេ, ឤត្មាខ្ញុំ បណ្ដោយឲ្យធាតុល្អ ឬ ឤក្រក់ ឤត្មាខ្ញុំបណ្ដោយឲ្យនិយាយតាមចិត្ដ, គ្មានការចង្អៀតចង្អល់ ធុញទ្រាន់នូវកម្លាំងដើមរបស់ធម្មជាតិឡើយ ។