ាំចេតិនៀ ១០ ាំនៀង ថៀ យំសលេថ ចម្រៀងឤត្ម័នខ្ញុំ ក័ណ្ឌ - ១០ ខ្ញុំរកបរបាញ់តែឯង ដើរទៅឆ្ងាយក្នុងទីស្ងាត់នឹងព្រៃភ្នំ, រវើរវាយរំភើបនឹងភាពស្រាលខ្លួននិងចិត្ដរីករាយ, ដល់បាក់រសៀលក៏រកកន្លែងគត់មត់សំរាប់ស្នាក់ពេលយប់, ខ្ញុំបង្កាត់ភ្លើងហើយអាំងសាច់ទើបបាញ់បាន, រួចដេកលក់លើគំនរស្លឹកឈើដោយមានឆ្កែនិងកាំភ្លើងនៅអែបខ្លួនខ្ញុំ ។ ទូកក្ដោង យ៉ង្គី1 រសាត់តាមខ្យល់, វារសាត់កាត់រលកផ្លេកៗលឿនស្លេវ, ភ្នែកខ្ញុំផ្ដោតទៅលើដីគោក ខ្ញុំឤេននៅលើក្បាលទូកឬស្រែកយ៉ាងសប្បាយពីលើទូក ។ អ្នកដើរទូកនិងអ្នកនេសាទគ្រុំឆាប់ឡើង ហើយរង់ចាំខ្ញុំ ខ្ញុំញាត់ជើងខោទៅក្នុងស្បែកជើង បូ^ត ហើយចេញចេញទៅ ហើយកំសាន្ដសប្បាយ; លោកគួរតែទៅជាមួយយើងថ្ងៃនោះ ហើយអង្គុយដំកង់ជុំវិញឆ្នាំងស្ងោរគ្រុំ ។ ខ្ញុំញើញអ្នកសោទភេរៀបការនៅកណ្ដាលវាលចុងបស្ចឹម, កូនក្រមុំជាតិស្បែកក្រហម, ឪនាងនិងមិត្ដភ័ត្ដ្រគាត់អង្គុយពែនភ្នែនហើយជក់ថ្នាំភ្លឹសៗ, គេទាំងអស់គ្នាពាក់ មុស្កាស៊ីន នៅជើងហើយភួយក្រាស់ធំៗគ្របស្មាគេ, អ្នកនេសាទ ភេ ត្រែតត្រតនៅមាត់ច្រាំង, គាត់ស្លៀកពាក់ខោឤវស្បែក, ពុកមាត់គាត់ ស្រមូមហើយសក់គាត់ ង គ្រប ក ជិត, គាត់កាន់ដៃកូនក្រមុំ, នាងមានរោមភ្នែកវែងៗ, ក្បាលនាងទទេ, ផ្នត់សក់នាងធ្លាក់ចុះរហូតដល់ចង្កេះដ៏ស្រស់ ហើយជើងស្រលូនដល់បាតជើង ។ ទាសករ លួចរត់បានមកដល់ផ្ទះខ្ញុំហើយឈប់នៅខាងក្រៅ, តាមចន្លោះចង្ក្រានបាយ ខ្ញុំឮចលនាគាត់ហត់ហេវហើយខ្សោយណាស់ទៅហើយ, ហើយខ្ញុំទៅរកគាត់ដែលកំពុងអង្គុយលើឈើហុ^ប ហើយនាំគាត់ចូលផ្ទះ ហើយអះឤង ឲ្យគាត់បានកក់ក្ដៅក្នុងការស្នាក់នៅ, ហើយខ្ញុំយោងដងទឹកអណ្ដូងចាក់បំពេញស្នូកសំរាប់ឲ្យគាត់លាងញើសនិងជើងគាត់, ហើយខ្ញុំប្រគល់បន្ទប់មួយដែលចូលតាមបន្ទប់ខ្ញុំឲ្យគាត់ ហើយឲ្យខោឤវស្អាតដល់គាត់, ហើយខ្ញុំនៅចាំច្បាស់ពេលគាត់មានភ្នែកក្រឡឹតក្រឡាប់និងធាតុឆ្គងរបស់គាត់, ហើយខ្ញុំនៅចាំច្បាស់កាលខ្ញុំប៉ាតម្នាងសីលាត្រង់កន្លែង ក រលាក និង ជើងគាត់ ។ គាត់ស្នាក់នៅនឹងខ្ញុំមួយឤទិត្យ ដល់គាត់បានជាហើយ គាត់ទៅភាគខាងជើងទៅ, ខ្ញុំបានឲ្យគាត់អង្គុយក្បែរខ្ញុំនៅតុបាយដែលមានចង្ក្រានភ្លើងដុតកំដៅនៅគៀនជញ្ផាំង ។ នែដ ាំចេតិនៀ ១០, ាំនៀង ថៀ យំសលេថ :០១/២៩/២០១៤